
"NO GAME NO LIFE": Grasshopper Manufacture បានរួចផុតពីមាត់ខ្លា NetEase ហើយបានក្លាយជាស្ទូឌីយោឯករាជ្យម្ដងទៀត
Grasshopper Manufacture ដែលជាស្ទូឌីយោអភិវឌ្ឍន៍នៅពីក្រោយហ្គេម No More Heroes និង Killer7 បានបែកផ្លូវគ្នាជាមួយក្រុមហ៊ុនមេ NetEase ដើម្បីក្លាយជាស្ទូឌីយោឯករាជ្យម្តងទៀត។ អ្នកបង្កើត Goichi "Suda51" Suda បានប្រកាសពីការចាកចេញនេះ ដោយពន្យល់ថាការផ្លាស់ប្តូរនេះគឺកើតចេញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការបញ្ជូនវីដេអូហ្គេមក្នុងទម្រង់ដ៏សម្បូរបែបជាងមុនដល់អ្នកលេងគ្រប់ទីកន្លែង។










