ព័ត៌មានសំខាន់

ក្រុមហ៊ុនបោះពុម្ពផ្សាយ 2K Sports និង Take-Two បានប្រកាសថា NBA 2K25 កំពុងឈានដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់ខ្លួន ដោយមានគម្រោងដកហ្គេមកីឡានេះចេញពីហាងលក់ឌីជីថល និងបិទម៉ាស៊ីនមេរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2026 ដែលជាពេលប្រហែលពីរឆ្នាំបន្ទាប់ពីការចេញលក់ NBA 2K25 នឹងត្រូវដកចេញពីហាងឌីជីថល។ អ្នកប្រើប្រាស់ដែលបានទិញហ្គេមមុនកាលបរិច្ឆេទនេះនឹងនៅតែអាចលេងបាន ប៉ុន្តែពួកគេនឹងបាត់បង់សិទ្ធិប្រើប្រាស់មុខងារសំខាន់ៗក្នុងពេលឆាប់ៗនេះ។

ការបិទម៉ាស៊ីនមេត្រូវបានកំណត់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ដែលនឹងកាត់ផ្តាច់ការចូលប្រើប្រាស់តាមអ៊ីនធឺណិតសម្រាប់អ្នកទិញ។ ជាពិសេស ការបិទនេះនឹងប៉ះពាល់ដល់របៀបលេងម្នាក់ឯងដ៏ពេញនិយម MyCareer រួមជាមួយ MyTeam ផងដែរ ដោយសារអ្នកលេងនឹងមិនអាចរកប្រាក់និម្មិត (Virtual Currency) បានទៀតទេ។

ទោះបីជាមានការបិទម៉ាស៊ីនមេក៏ដោយ ក៏របៀបលេងដូចជា Play Now, MyNBA, The W និង MyNBA នឹងនៅតែអាចលេងបាន ខណៈដែលមុខងារទាំងអស់ដែលពឹងផ្អែកលើម៉ាស៊ីនមេនឹងឈប់ដំណើរការ។

សូមអានព័ត៌មានលម្អិតបន្ថែមពីប្រភពដើម។